KHEN Cambodia
  • Home
  • About
    • About Us
    • Mission Vision And Values
    • Where We Work
    • Strategic Goals
    • Child Rights
    • Our Staff
    • Management / Board
  • Projects
    • What We Do Top 7
    • Projects Overview
    • Projects List >
      • Rukhak Kiri Project
      • Samlout Project
      • Water / WASH Project
      • Inclusive Project
    • Project Services Summary
  • Support Us
    • International Volunteers
    • Interns And Work
    • PACE International Program
    • Donating
    • Become a Partner
    • Current Partners
  • Contact
  • News
  • More
    • Legal, Registration & Awards
    • Downloads
    • Videos
    • Gallery >
      • Gallery Samlout
      • Gallery Rukhak Kiri
      • Gallery WASH Water
      • Gallery Classroom Activities
      • Gallery Donor Visits
      • Gallery Staff Volunteers Training
      • Gallery Child Club Activities
      • Gallery Community Teacher Training
      • Gallery Enrollment and Kits
      • Gallery Difficult Access
      • Gallery Community Collaboration
      • Gallery School Builds
      • Gallery Inclusive Education and home-based classes
  • ទំព័រដើម
  • អំពី
    • អំពីយើងខ្ញុំ
    • បេសកកម្ម ទស្សនៈវិស័យ និង គុណតម្លៃ​
  • គាំទ្រយើងខ្ញុំ
    • កម្មសិក្សាការី/ការហាត់ការងារ

សិទ្ធិកុមារនិង គុណភាពអប់រំ

អំពីយើងខ្ញុំ

អង្គការខ្មែរដើម្បីការអប់រំ (KHEN) ជាអង្គការក្នុងស្រុក និង ជាអង្គការសុវត្ថិភាពកុមារ ក្នុងខេត្តបាត់ដំបង​ ប្រទេសកម្ពុជា ។
ជា អង្គការ មិនរកប្រាក់ចំណូល ជាអង្គការ មិនបម្រើការនិងមាននិន្នាការនយោបាយ និងមិនប្រកាន់សាសនា ឬ ពូជសាសន៍ 


KHEN បម្រើការងារ​ក្នុងការជម្រុញលើកកម្ពស់ការយល់ដឹងពិសិទ្ធិកុមារ ការទទួលបានការអប់រំសិក្សា អប់រំបរិយាប័ន្ន គុណភាពអប់រំ​ និងកិច្ចការពារកុមារដែលងាយរងគ្រោះ ក្នុងគោលបំណងឲ្យពួកគេអាចអភិវឌ្ឍន៍នូវសក្តានុពលភាពរបស់ខ្លួនពួកគេទៅបាន

ដើម្បីសម្រេចបានគោលបំណងនេះ​ បុគ្គិលិកKHENយើងខ្ញុំ កំពុងអនុវត្តគម្រោងអប់រំ និងអប់រំបរិយាប័ន្ន ជាមួយកុមារ/យុវវ័យ និងសាលារៀនរបស់ពួកគេ ព្រមទាំងសហគមន៍ តាមតំបន់ជនបទនានា ក្នុងស្រុកសំទ្បូត និងរុក្ខគិរី ក្នុងខេត្តបាត់ដំបង ។ គម្រោងទាំងអស់របស់KHEN ផ្តោតចម្បងល់ការងារអប់រំ​តាមជនបទ/កំពុងជួបការលំបាក ដែលKHEN ជឿជាក់ថានៅមានឧបសគ្គនានាជាច្រើនកំពុងរាំងស្ទះដល់ការសិក្សារបស់កុមារបានសិក្សារៀនសូត្រ​

ដំណើរឆ្ពោះទៅមុខរបស់យើង KHEN គឺការអភិវឌ្ឍន៍យកសិទ្ធិជាមូលដ្ឋានគ្រឹះនិងមិនទុកជនណាម្នាក់ចោលទ្បើយ ក្នុងការងារជាដៃគូរជាមួយអ្នកទទួលផលក្នុងគោលដៅ។ KHEN ផ្តោតចំពោះអ្នកដែលងាយរងគ្រោះបំផុត ក្រីក្រ អ្នកជនបទដាចស្រយ៉ាល ជនពិការ កុមារពិការ ជនជាតិភាគតិច និងកុមារី/ស្រ្តី

ព្រះរាជាណាចក្រកម្ពុជា

Picture
KHEN យើងខ្ញុំ ដើរតាមស្តង់ដាសាលាកុមារមេត្រី និងគោលការកិច្ចការពារកុមារ ដែលក្រសួងអប់រំយុវជននិងកីទ្បានៃប្រទេសកម្ពុជាបានសម្រេចនិងឯកភាព ។ ស្តង់ដារទាំងនេះជាលំអានអន្តរជាតិ ដែលត្រូវបានចាត់ទុកយ៉ាងទូលទូលាយថា ជាការអនុវត្តបែបគំរូល្អបំផុត សម្រាប់ការអប់រំ និងការអភិវឌ្ឍន៍។
 

ការងាររបស់យើងពិតជាមិនអាចដំណើរការទៅបានទេ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីក្រសួង/​មន្ទីរអប់រំយុវជននិងកីទ្បា ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រសួង/មន្ទីរសង្គមកិច្ចអតិតយុទ្ធជននិងយុវនីតិសម្បទាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តនិងស្រុក បណ្តាញជាមួយអង្គការមិនមែនរដ្ឋាភិបាលសម្រាប់វិស័យអប់រំ​ ការចូលរួមពីសហគមន៍ និង ម្ចាស់មូលនីធីអន្តរជាតិនានា មានៈ – EDUCO (តាមរយៈអង្គការ ChildFund Cambodia)​ និង GETXO, ប្រទេសអេស្បាញ, ជំនួយអភិវឌ្ឍន៍ប្រទេសអូស្ត្រាលីតាមរយៈអង្គការ យូនីសេហ្វកម្ពុជា (Unicef Cambodia), ទីភ្នាក់ងារបុគ្គលិកស្ម័គ្រចិត្តពីប្រទេសអូស្ត្រាលី, ​ អង្គការ Children in Crisis ប្រទេសអ៊ីតាលី, មិត្រភ័ក្រសម្រាប់សាលារៀន Friends For Schools, ស្ថានទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា, ជំនួយសប្បុរសជនពីប្រទេសអង់គ្លេស,​ សប្បុរសជនអុីតាលី, និងក្រុមនិស្សិត Global Leadership Initiative for Youth

KHEN បានធ្វើកំណែរទម្រង់ជាផ្លូវការក្នុងឆ្នាំ 2014

ប្រវត្តិសង្ខេប

អង្គការខ្មែរដើម្បីការអប់រំ (​KHEN) កាលពីមុនផ្តោតលើកម្មវិធីអប់រំសុខភាព (អេដស៍ អាយ វី​/អេដស៍) និង ការថែទាំតាមផ្ទះនិងបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ ដោយមានឈ្មោះថា បណ្តាញការងារអប់រំសុខភាពកៀនកេស នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០២ ។ ប្រទេសកម្ពុជា បានទទួលភាពជោគជ័យក្នុងការងារជំងឺអេដស៍ ដូចនេះ ខេន ក៏បានប្តូររចនាសម្ព័ន្ធ និងកំណែរទម្រង់ផ្តោតលើកម្មវិធី ការអប់រំ និងកិច្ចការពារកុមារ សម្រាប់កុមារ និង យុវជនងាយរងគ្រោះបំផុត ក្នុងតំបន់ជនបទ និង តំបន់កំពុងជួបការលំបាក និងពិបាកធ្វើដំណើរទៅដល់ ក្នុងខេត្តបាត់ដំបង ។

ខេន បានកែរទម្រង់និងផ្លាស់ប្តូរជាផ្លូវការ ក្នុងឆ្នាំ២០១៤ ក្រោយពីបានទទួលការផ្ទេរជាផ្លូវការនូវគម្រោងអប់រំនិងសិទ្ធិកុមារ ចំនួន២គម្រោង ពីអង្គការកុមារនៃក្តីសង្ឃឹម (KNKS) (អង្គការមួយផ្សេងទៀត)។ ការផ្ទេរនេះ គឺដើម្បីធានាបាននូវប្រសិទ្ធិភាពសម្រាប់ការគ្រប់គ្រងមានប្រសិទ្ធភាព និងការចាត់ចែងប្រកដោយភាពរីកចម្រើនរបស់គម្រោង និងដើម្បីសម្រេចបានលទ្ធផលសម្រាប់ខេត្តទាំងពីរ គឺៈ ក្នុងខេត្តពោធិសាត់ និងខេត្តបាត់ដំបង ។​ គម្រោង និងបុគ្គលិ KNKS បន្តការងារក្នុងខេត្តពោធិសាត់ ដោយទ្បែក ខេត្តបាត់ដំបង បានផ្ទេរដល់អង្គការ KHEN បន្តការងារដោយរក្សាទុកបុគ្គលិក និង ធនធានដែលមានស្រាប់។

ដោយមានការទទួលស្គាល់នេះ​ KHEN បានផ្លាស់ប្តូរអន្ថន័យឈ្មោះ និងបានចុះបញ្ជីជាថ្មី ជាមួយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដោយមានឈ្មោះថ្មីថា អង្គការខ្មែរដើម្បីការអប់រំ ចុះបញ្ជីផ្លូវការ តាមលិខិតអនុញ្ញាតិ លេខ​ ៦៦២ សជណ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥។ 
KHEN បានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដា លិខិតលេខ VATM 201711544 អពដ (និងបានធ្វើបច្ចុប្បន្នភាព)។

ការផ្តល់ឱកាសស្មើគ្នា

ក្នុងនាមជាអង្គការផ្តល់ឳកាសស្មើគ្នា KHEN យើងបានការធ្វើសមាហរណកម្មក្នុងកម្មវិធីចំរុះវិស័យ រួមមានៈ សមភាព​យែនឌ័រ ពិការភាព អប់រំបរិយាប័ន្ន ក្រុមជនជាតិភាគតិច ទៅក្នុងការងារអនុវត្តរបស់ខ្លួន។
KHEN មានគោលបំណងមិនមែនត្រឹមតែកាត់បន្ថយការរើសអើងប៉ុណ្ណោះនោះទេ ថែមទាំបានផ្តល់ឳកាសការងារ និងផ្តល់ដល់​អ្នកគ្រប់ៗគ្នាដែលអាចមកទទួលយកបាននូវសេវាកម្មនិងទិន្នផលគម្រោង ដែលកំពុងអនុវត្តដោយមិនរើសអើង និងមិនប្រកាន់បក្សពួក​។
Terms and Conditions
By using this site you consent to our terms and conditions and copyright regulations. All images on this site are owned by KHEN. Reuse of child images without consent is prohibited.
 Copyright © www.khencambodia.org All Rights Reserved 
NGO Official License/Registration No. - 662
Site Created by Joe Jezewski
  • Home
  • About
    • About Us
    • Mission Vision And Values
    • Where We Work
    • Strategic Goals
    • Child Rights
    • Our Staff
    • Management / Board
  • Projects
    • What We Do Top 7
    • Projects Overview
    • Projects List >
      • Rukhak Kiri Project
      • Samlout Project
      • Water / WASH Project
      • Inclusive Project
    • Project Services Summary
  • Support Us
    • International Volunteers
    • Interns And Work
    • PACE International Program
    • Donating
    • Become a Partner
    • Current Partners
  • Contact
  • News
  • More
    • Legal, Registration & Awards
    • Downloads
    • Videos
    • Gallery >
      • Gallery Samlout
      • Gallery Rukhak Kiri
      • Gallery WASH Water
      • Gallery Classroom Activities
      • Gallery Donor Visits
      • Gallery Staff Volunteers Training
      • Gallery Child Club Activities
      • Gallery Community Teacher Training
      • Gallery Enrollment and Kits
      • Gallery Difficult Access
      • Gallery Community Collaboration
      • Gallery School Builds
      • Gallery Inclusive Education and home-based classes
  • ទំព័រដើម
  • អំពី
    • អំពីយើងខ្ញុំ
    • បេសកកម្ម ទស្សនៈវិស័យ និង គុណតម្លៃ​
  • គាំទ្រយើងខ្ញុំ
    • កម្មសិក្សាការី/ការហាត់ការងារ